ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ខេត្តពោធិ៍សាត់

​នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​លើ​៖
១-​ជួប​ជាមួយនឹង​តំណាង​អ្នកសម្របសម្រួល​ទេសចរណ៍​នៅក្នុង​ឃុំ​កំពង់​លួង ពិភាក្សានិង​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ទេសចរណ៍​ដែលមាន​នៅក្នុង​ឃុំ​កំពង់​លួង រួមបញ្ចូល​ទាំង ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​។​
២- ការរៀប​ចំបែង​ចែកវេន​សម្រាប់​ប្រជាជន​ដែល​បេ​ី​ក​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ ចំនួន​ប្រជាពលរដ្ឋ​ដែល​ប​ម្រេ​ី​សេវាកម្ម​ទេសចរណ៍ (​ចំនួន​អ្នក​បើកទូក​/​កាណូត ចំនួន​ផ្ទះ​ស្នាក់​) ដែលមាន​សរុប​នៅក្នុង​ឃុំ​កំពង់​លួង​។ 
៣- ជួប​ជាមួយ​អាជ្ញាធរ​ដែនដី ថ្នាក់ឃុំ អំពី​ផែន​ការដែល​ឃុំ​ចូលរួម​ក្នុង​ការជួយ​ដល់​ផ្នែក​ទេសចរណ៍​ក្នុង​ឃុំ និង​ដៃគូរ​សហការ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដែល​ជួយ​ដល់​ឃុំ​កំពង់​លួង​។ 
៤- ជួប​ជាមួយនឹង​ប្រជាជន​ដែល​បម្រើ​សេវាកម្ម​ទេសច​រណ៍ (​បើកទូក​កាណូត​)​។ 

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាង​លេ​ី​នេះ​ជា​លទ្ធផល​មានដូចជា​៖ 
១. ចំនួន​ទូក​/​កាណូត​ដែល​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​សរុប ១៩​ទូក ដែល​ទំហំ មធ្យម​ផ្ទុក​មនុស្ស (១-៣០) ដែល​តម្លៃ​អាស្រ័យ​ទៅតាម​ទំហំ​ទូក​/​កាណូត​។ 
២. ចំនួន​ប្រជាពលរដ្ឋ​ដែល​បម្រើ​សេវាកម្ម​ផ្នែក​បើកទូក​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បច្ចុប្បន្ន​មាន​ចំនួន ១៩​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​បាន​ចូលរួមចំណែក​ក្នុង​វិស័យនេះ​ផងដែរ ។​
៣. ចំនួន​ផ្ទះ​ស្នាក់​ដែលមាន​នៅក្នុង​ឃុំ​កំពង់​លួង​មាន​ចំនួន​០២ ប៉ុន្តែ ត្រូវបាន​ផ្អាក​ដំណើរការ​កាលពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​។​
៤. ភ្ញៀវ​ទស្សនា​នៅក្នុង​តំបន់​កំពង់​លួង មាន​ភ្ញៀវ​ជាតិ ( ទស្សនា​នៅក្នុង​រដូវ​បុណ្យទាន​នានា ភ្ជុំ ចូលឆ្នាំ ) ភ្ញៀវ​អន្តរជាតិ ( ទស្សនា​នៅក្នុង​ចន្លោះ​ខែ​០៩ ដល់​ខែ​០១ )  បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​មក​ទស្សនា​ក្នុង​ឃុំ​កំពង់​លួង​។ ភ្ញៀវ​បរទេស​ភាគ​ច្រេ​ី​ន​មក​ទស្សនា​ក្នុង​ឃុំ​កំពង់​លួង គឺ​ក្រោយ​ទស្សនា​នៅក្នុង​ខេត្តបាត់ដំបង បន្ត​មក​ទស្សនា​ក្នុង​តំបន់​កំពង់​លួង​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​នេះ​មាន​គោលបំណង សិក្សា​ពី​ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍​នៅក្នុង​តំបន់​ទេសចរណ៍​គោលដៅ  និង​សិក្សា​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​បម្រើ​សេវាកម្ម​ទេសច​រណ៍​ក្រោយ​ពេលដែល មាន​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។