លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​ន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប និង​ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖ 
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​។ 
២. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី ដើម្បី​ដឹង​ពី​បរិ​មាណនៃ​ការ​ធ្វើ​អាជីវកម្ម និង​តម្លៃ​ត្រី​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន ៤ ច្រក បរិមាណ​ត្រី​ក្នុង​មួយ​ច្រក​ជា​មធ្យម ១.០០០ គីឡូក្រាម​/​ថ្ងៃ និង​ត្រី​នុយ​ជា​មធ្យម ៥០០ គីឡូក្រាម​/​ថ្ងៃ បរិមាណ​នេះ​មានការ​ថយចុះ​ជាង​រដូវ​បើក​នេសាទ​។ 
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ​ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ មង​រាយ បរ សម្រាស់ ឡើ​រ របាំង​ស្បៃ​មុង​....​។ 
​ទី​៣. តម្លៃ​ត្រី​សម្រាប់​ហូប​មានតម្លៃ​ចន្លោះ ៥.០០០- ៤.៥០០ រៀល​/​គីឡូក្រាម តម្លៃ​នេះ​ថ្លៃ​ជាង​ឆ្នាំមុនៗ និង​តម្លៃ​ត្រី​នុយ​ចន្លោះ ១.០០០-២.៥០០ រៀល​/​គីឡូក្រាម ។ ត្រី​សម្រាប់​ហូប​អាជីវ​ករលក់​ក្នុង​តំបន់ និង​មួយចំនួនទៀត​លក់​នៅ​ផ្សារ​ទី​រួម​ខេត្ត ចំណែក​ត្រី​នុយ​លក់​អោយ​វា​រី​វប្បករ​នៅក្នុង​តំបន់​។ 
​ទី​៤. ការធ្វើ​វារីវប្បកម្ម​នៅ​ខេត្តសៀមរាប ភាគច្រើន​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ និង​មាន​បន្តិចបន្តួច​ចិញ្ចឹម​ក្នុង​បែរ បច្ចុប្បន្ន​រដូវ​ទឹក​ឡើង​ស្រះ​មួយចំនួន​ត្រូវបាន​លិច តែ​វា​រី​វប្បករ​បាំង​របាំង​ព្រួល​បន្ថែម​ការពារ​កុំអោយ​ត្រី​ចេញ​។ 
​ទី​៥. ការធ្វើ​អាជីវកម្ម​លើ​ប្រភេទ​ត្រី​នុយ​មាន​មាន​ផល​វិជ្ជមាន (​បំពេញតម្រូវការ​វារីវប្បកម្ម​ក្នុងស្រុក​) ផល​អវិជ្ជមាន​(​ធ្វេ​ី​ឱ្យ​ធនធាន​ត្រី​ថយចុះ និង​បាត់បង់​ប្រភេទ​ត្រី​សាច់​សម្រាប់​ហូប​)​។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការ​ធ្វ​ល​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ត្រី និង​ត្រី​នុយ​។​
- ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លេ​ី​វារីវប្បកម្ម​។ 
- ចរន្ត​ទីផ្សារ​នៃ​ការ​ធ្វ​ល​អាជីវកម្ម​ធនធានធម្មជាតិ​។