នៅថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុក បញ្ញារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានចូលរួមប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីទិន្នន័យសេដ្ឋកិច្ច-សង្គម យេនឌ័រ និងភាពងាយរងគ្រោះ ក្រោមអធិបតីភាព ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅសណ្ឋាគារកំពង់ធំផាលេស ទីរួមខេត្តកំពង់ធំ ។ កិច្ចប្រជ្រុំនេះមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចំនួន ១៥រូប (ស្រី ០១រូប) ។
កិច្ចប្រជុំខាងលើនេះមានគោលបំណងសំខាន់ចំនួន ៣ គឺ៖
១. ពិភាក្សាបញ្ជាក់ និងណែនាំអំពីទិន្នន័យ Socio-Economic (SE) និង Gender and Vulnerability (G&V) ដែលអាចមាន។ ឱ្យនិយមន័យអំពីទិន្នន័យ និងចន្លោះខ្វះខាតអំពីទិន្នន័យដែលត្រូវបានប្រមូលដោយ MCs ជាមួយនឹងដំណើរការនៃការរៀបចំ និងធ្វើ Quality Assurance (QA)/ Quality Check (QC) ដើម្បីធ្វើ Dataset និងរបាយការណ៍ចុងក្រោយដែលបានទិន្នន័យពី Socio-Economic (SE) និង Gender and Vulnerability (G&V) ។
២. ស្វែងរកមតិយោបល់ និងការឯកភាពគ្នាលើការធ្វើ Validation និងការឯកភាពលើទិន្នន័យ Socio-Economic (SE) និង Gender and Vulnerability (G&V) ដែលបានបញ្ជូន និងប្រើប្រាស់។ វិធីសាស្ត្រ/ដំណោះស្រាយនៃការប្រមូលផ្តុំទិន្នន័យ/ការវិភាគ លទ្ធផល និងសារសំខាន់ៗនៃវិមតិសង្គម និងសេដ្ឋកិច្ច នៃសេចក្តីព្រាងទី 1 និងទី 2 នៃសេចក្តីព្រាង SOBR ឆ្នាំ 2023 និងសេចក្តីព្រាង Mekong Atlas ដែលបានធ្វើបច្ចុប្បន្នភាព ផែនទី ។
៣. ពិភាក្សាអំពីជំហានបន្ទាប់ និងអនុសាសន៍សម្រាប់ការបំពេញចន្លោះអំពីទិន្នន័យ Socio-Economic (SE) និង Gender and Vulnerability (G&V) ដែលបានកំណត់ជាពិសេស ហើយទិន្នន័យដែលត្រូវការសម្រាប់ធ្វើការវាយតម្លៃយេនឌ័រ និងសង្គមនៅឆ្នាំ 2024 និងអនុសាសន៍សម្រាប់កែលម្អការស្ទង់មតិជាតិ ការប្រមូលទិន្នន័យ និងយន្តការដំណើរការសម្រាប់ការរៀបចំផែនការ និងការសម្រេចចិត្តដែលមានស្រាប់នៅក្នុងប្រទេស ។