ក្រុមការងារ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​បន្ត​ចុះ​សិក្សា និង​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក​ដែល​អនុវត្ត​តំបន់​នៅ​បឹង​ទន្លេសាប ខេត្តកំពង់ធំ

​នៅ​ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក​នៅ​បឹង​ទន្លេសាប ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​ការចុះ​សិក្សា​នេះ​ក្រុមការងារ បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី នៃ​ឃុំ​បឹង ស្រុក​បារាយណ៍ ។​

​ជាមួយនឹង​សកម្មភាព​នេះដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​សង្ខេប រកឃើញថា :
១. ទទួលបាន​ស្ថិតិ​គម្រោង​អាទិភាព​ថ្នាក់ឃុំ និង​ស្រុក ចំនួន ៣៦ គម្រោង​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២៤ ហើយនឹង​គ្រោង​សមាហរណកម្ម​ជាមួយ​ដៃគូ​នា​ត្រីមាស​ទី ៤ ឆ្នាំ​២០២៣ ខាងមុខ​។​
២. ទទួលបាន​ជាការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និង​ទស្សនទាន​ទៅលើ​ការពង្រឹង​កិច្ចការងារ​កៀរគរ​គម្រោង និង​ការធ្វើសមាហរណកម្ម​គ​ម្រោ​ង សម្រាប់​ចរចា​ជាមួយ​ដៃគូ​ម្ចាស់ជំនួយ​។​
៣. គម្រោង​ដែល​គាំទ្រ​ដោយ​ដៃគូ និង​គម្រោង​កំពុង​អនុវត្ត​មានការ​គាំទ្រ​ពី​ដៃគូ​ម្ចាស់ជំនួយ​តិចតួច​ពី ១​ឆ្នាំទៅ ១​ឆ្នាំ​។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា និង​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក​ដែល​អនុវត្ត​នៅ​តំបន់​បឹង​ទន្លេសាប​មាន​គោលបំណង សិក្សា​ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ស្រុក​ដែល​មាននៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ សម្រាប់​ចងក្រង​ជា​ស្ថិតិ​ទៅតាម​ប្រភេទ​គម្រោង /​វិស័យ​គម្រោង ជា​ធាតុ​ចូល​ដើម្បី​រៀបចំ​ផែនការ កម្មវិធី​/​យុទ្ធសាស្ត្រ និង​គោលនយោបាយ ។