លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ក្រុមការងារ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​បន្ត ចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ​នៅក្នុង​ភូមិសាស្ត្រ តំបន់​បឹង​ទន្លេសាប ក្នុង

​នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ ដោយ លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍ នេសាទ នៅក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។​ ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖  
១. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ជំនាញ ជលផល​ដើម្បី​ពិភាក្សា​ស្វែងយល់​អំពី​ឧបករណ៍​នេសាទ​
២. សម្ភាសន៍​អ្នកនេសាទ​នៅតាម​តំបន់​សិក្សា ដើម្បី​យក​ព័ត៌មាន​ពី​ឧបករណ៍​នេសាទ​។ 

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ​ជា​លទ្ធផល​ឃើញថា ៖ 
១. រកឃើញ​ឧបករណ៍​នេសាទ​សរុប​ចំនួន ១៦ ប្រភេទ ក្នុងនោះ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​មាន​ចំនួន ០៩ ប្រភេទ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មាន​ចំនួន ០៧ ប្រភេទ​
២. ឧបករណ៍​នេសាទ​ដែល​បើ​ប្រាស់​ច្រើនជាងគេ​ក្នុង​ខែកញ្ញា​នេះ​មានដូចជា​សៃយ៉ឺន មង​រាយ សំណាញ់ កន្សុំ សន្ទូចរនង និង​ឧបករណ៍​បរ​ណ​រ៉ាវ​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
-​ពិពណ៌នា ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍ នេសាទ​ក្នុង​តំបន់​ទន្លេសាប​
-​ធ្វើជា​សៀវភៅ​រូបភាព (Catalogue) ឧបករណ៍​នេសាទ ។