ថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៃពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានបុរាណវិទ្យា កោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO)។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបម្រើការងារនៅ អាជ្ញាធរទន្លេសាប, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងនាយកដ្ឋានជលសាស្ត្រ ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម សូមអបអរសាទរ រមណីយដ្ឋានបុរាណវិទ្យា កោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តជាសាកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។