ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន របស់​ន​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​

​រាជធានី​ភ្នំពេញ  ៖  ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក  និង​ឧតុនិយម  និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប  ។
ព្រឹក​ថ្ងៃ​សុក្រ ១​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣  នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន​របស់​នាយក​ដ្ឋា​ន ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។ 
+  កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​ចំណុះ​អគ្គលេខាធិការដ្ឋាន  អ​ទស  ,  ប្រធាន  និង​អនុប្រធាន​ការិយាល័យ ក្រោម​ឱវាទ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ។​
+  បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព និង​គំនិត​ទស្សនទាន​របស់​ប្រធាន​នាយកដ្ឋាន​  ​និង​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​រួចមក​  ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​ឯកភាព​អំពី​គំនិត​ទស្សនទាន ដែល​បានលើកឡើង​របស់​នាយ​ក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ព្រមទាំង​បានចង្អុលបង្ហាញ​នូវ​គំនិត​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយចំនួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ក្នុងការ​លើកស្ទួយ​ស្ថាប័ន ក្នុង​ស្មារតី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដូចជា ៖
1-  កែលម្អរ​ក្នុងការ​គ្រប់គ្រង និង​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន តាម​ការិយាល័យ​ជំនាញ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​សុខដុម​ក្នុង​នាយកដ្ឋាន​។​
2-  បន្ត​អនុវត្ត​បញ្ចប់​គម្រោង​សកម្មភាព 2023 និង​រៀបចំ​ពិនិត្យ កែសម្រួល​ឲ្យ​បានច្បាស់លាស់​ត្រឹមត្រូវ សម្រាប់​ចងក្រង​ជា​របាយការណ៍​បច្ចេកទេស​តាម​សកម្មភាព​នីមួយៗ​ចុងឆ្នាំ​២០២៣ និង​ត្រៀមលក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​របកគំហើញ​លទ្ធផល​ស្រាវជ្រាវ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ជំនាញ​
3-  ពិនិត្យ​ខ្លឹមសារ​បច្ចេកទេស​គម្រោង ដែល​ត្រូវ​លើកឡើង​សម្រាប់​អនុវត្តន៍​ឆ្នាំ 2024 អោយស្រប​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​4- ដោយ​គម្រោង​សកម្មភាព​ដែលមាន​លក្ខណៈ​អន្តរ​នាយកដ្ឋាន ត្រូវធ្វើ​ការពិភាក្សា​ក្នុង​លក្ខណៈ​កិច្ចសហប្រតិបត្តិការ​អន្តរ​នាយកដ្ឋាន ហើយ​ត្រូវ​រៀបចំ​ជា ក្រុមការងារ​បច្ចេកទេស សម្រាប់​ដឹកនាំ​អនុវត្ត ករណី​ដូចជា ៖  
(1). គម្រោង​សិក្សា​ស្ទឹង​ទាំង​១០​ជុំវិញ​បឹង​ទន្លេសាប 
(2). គម្រោង​សកម្មភាព​សិក្សា​វាយតម្លៃ​បរិមាណ​ផល​ចាប់​ឡូត៍​ដាយ និង​ការកែច្នៃ​ត្រី​តាម​បណ្តា​ឡូត៍​ដាយ ។​