​លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​នៅ​ថ្ងៃ​ពុធ ១៣​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ 

​ការចុះ​សិក្សា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​ជាមួយ ៖
១/. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​បរិស្ថាន ដើម្បី​ដឹង​ពី​បម្រែបម្រួល​ស្ថានភាព​បរិស្ថាន ធនធាន​ជលផល មូលហេតុ​នៃ​បម្រែបម្រួល​ទាំងនេះ និង​ស្ថានភាព​នៃ​ការតាំង​លំនៅឋាន​របស់​ប្រជាជន​។ 
២/. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ ដើម្បី​យល់ដឹង​ពី​បរិមាណ​ផល​នេសាទ បម្រែបម្រួល​ផល​នេសាទ និង​បញ្ហា​បទល្មើស​។ 
៣/. ចុះ​ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ និង​ស្ថានភាព​ជល​សាស្ត្រ​នៃ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។​

# ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​មន្ត្រី​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​បថ​ម​ឃើញថា ៖ 
​ទី​១/.ស្ថានភាព​ទឹកទន្លេ​ក្នុងឆ្នាំនេះ​មាន​លក្ខ​ណះ​ឡើង​យឺត បើ​គិត​ក្នុងអំឡុង​ខែ កញ្ញា​នេះ​ដូចគ្នា​ទឹក​មាន​កំពស់​ទាប​ជាង​ឆ្នាំ​២០២២ ប្រមាណ​១.៣ ម៉ែត្រ​។ទី​២/. ប្រជាជន​នៅក្នុង​តំបន់​នេះ​៩០ ភាគរយ ប្រកប​របរ​នេសាទ ការតាំង​ទីលំនៅ​ភាគច្រើន​នៅតាម​ដងស្ទឹង​សែន ហើយ​ប្រជាជន​៤០ ភាគរយ តាំងទី​លំនៅ​លើ​ទឹកជា​អចិន្ត្រៃយ៍ និង​៦០ ភាគរយ តាំងទី​លំនៅ​៦​ខែ លើទឹក និង​៦​ខែ លើគោក​។ 
​ទី​៣/. ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បញ្ហា​អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង​ដូចជា ការកើនឡើង​កំដៅ ទឹក​កង្វក់ បញ្ហា​ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់​តែង​កើតមាន​ជា​ញឹកញាប់​។ 
​ទី​៤/. បរិមាណ​ផល​នេសាទ​នៅ​រដូវ​បិទ​នេសាទ​ក្នុងឆ្នាំនេះ​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២(​ឆ្នាំនេះ​ទឹកស្អុយ​)​។ 
​ទី​៥/. តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​នៅក្នុង​តំបន់​នេះ​កន្លែង​ដែល​ធ្លាប់មាន​ភ្លើង​ឆេះ​ព្រៃ​ឥឡូវ​មានការ​ដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ​ពិសេស​ដើម​ត្រែង និង​បន្លា​យួន​។​

# សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​៖ 
- ស្វែងយល់​ពី​ស្ថានភាព​បរិស្ថាន និង​ធនធាន​ជលផល​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​
- វាយតម្លៃ​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​
- ស្វែងយល់​ពី​កត្តា​ជម្រុញ​ឲ្យ​មានការ​បម្រែបម្រួល​បរិ​ស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​
- ផ្តល់​ជា​អនុសាសន៍​សម្រាប់​កែលម្អ និង​វិធានការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​ដើម្បី​ធានាបាន​នូវ​ការអភិរក្ស អភិវឌ្ឍន៍​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ឲ្យ​មាន​ភាពប្រសើរឡើង​។​

6