សកម្មភាព​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ឯកសារ​គោលនយោបាយ​ស​ម្រា​ប់​ជម្រើស​ការវិនិយោគ និង​វិធាន​ការពាក់ ព័ន្ធ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល​ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ

​នា​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ លោក ហេង សុ​វណ្ណា​រា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ឯកសារ​គោលនយោបាយ​ស​ម្រា​ប់​ជម្រើស​ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល​ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ ។ សិក្ខាសាលា បាន​ដឹកនាំ​ដោយ​ឯកឧត្តម សូ សុ​ភ័​ទ្ទ អ​គ្ក​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ និង​មានការ​ចូលរួម​ពី ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​គណៈកម្មការ​ទន្លេ​មេគង្គ​។ 
សិក្ខាសាលា​នេះ​មាន​គោលបំណង ៖
1.  ជម្រាបជូន​អំពី​ស្ថានភាព និន្នាការ និង​បញ្ហា​ប្រឈម​សម្រាប់​ការគ្រប់គ្រង​ជលផល​ប្រកប​និរន្តរភាព​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម 
2.  ពិនិត្យ និង​ពិភាក្សា​ទៅលើ ឯកសារ​គោលនយោបាយ​សម្រាប់​ជម្រើស  ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ ។​
3.  ពិភាក្សា និង​ប្រមូល​ធាតុ​ចូល អំពី​យុទ្ធសាស្ត្រ​អនុវត្ត ពី​ភាគី​ពាក់ព័ន្ធ​សម្រាប់​ការអនុវត្ត​ជំហាន​បន្ទាប់ ។