រាជធានីភ្នំពេញ ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ។ រសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានទទួលបន្ទុកក្តាប់រួម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារ និងគំនិតទស្សនទានរបស់នាយកដ្ឋាន ក្នុងការគ្រប់គ្រងពង្រឹងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ចំណេះដឹងរបស់អាជ្ញាធរទន្លេសាប ។
+ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម អគ្គលេខាធិការស្តីទី ប្រធាននាយកដ្ឋាននៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន អទស , ប្រធាន និងអនុប្រធានការិយាល័យ ក្រោមឱវាទនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ។
+ បន្ទាប់ពីស្តាប់បទបង្ហាញស្តីពីវឌ្ឍនភាព និងគំនិតទស្សនទាន នៃការគ្រប់គ្រងពង្រឹងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានចំណេះដឹង និងចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ។ ឯកឧត្តម ប្រធានអង្គប្រជុំ បានឯកភាពអំពីគំនិតទស្សនទាន ដែលបានលើកឡើងរបស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ព្រមទាំងបានចង្អុលបង្ហាញនូវគំនិតជាយុទ្ធសាស្ត្រគន្លឹះមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការចែករំលែកឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតក្នុងការវិវត្តរ៍ការងាររបស់ស្ថាប័ន ឲ្យស្របទៅសង្គមឌីជីថល ក្នុងស្មារតីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដូចជា ៖
1- បន្តលើកកម្ពស់ និងពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ឌព័ត៌មានវិទ្យា, ការប្រាស្រ័យទាក់ទង និងបច្ចេកវិទ្យា Information, Communication and Technology (ICT) ។
2- បន្តធ្វើបច្ចុប្បន្នភាព ដើម្បីឲ្យប្រព័ន្ធ Website និង Facebook របស់អាជ្ញាធរទន្លេសាបឲ្យកាន់តែប្រសើរឡើង
3- បន្តរៀបចំបង្កើតប្រព័ន្ធបណ្តាញផ្សព្វផ្សាយផ្សេងៗទៀត ដូចជា Telegram Channel ដើម្បីចែករំលែកព័ត៌មានបានរហ័ស ទាន់ពេល និងងាយស្រួលដល់មហាជនទទួលបានព័ត៌មាន
4- បន្តពិនិត្យសិក្សាលម្អិត លើការរៀបចំបង្កើត TSA Map information
5- កំណត់ទម្រង់បែបទ សម្រាប់ការសរសេរអត្ថបទខ្លី (Breaking News) ដើម្បីផ្សព្វផ្សាយក្នុងបណ្តាញសង្គម (Facebook) និង វេបសាយ (Web site)
6- នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ត្រូវបង្កើនប្រសិទ្ធភាពការងារក្នុងការធ្វើបច្ចុបុបន្នភាពលើកការគ្រប់គ្រងបណ្តាញផ្សព្វផ្សាយ, មាន Facebook , Website និង Sever របស់អាជ្ញាធរទន្លេសាប ឲ្យបានល្អប្រសើរ ។