សកម្មភាព​សិក្សា​និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣

​កំពង់ធំ ៖ កាលពី​ថ្ងៃ​ចន្ទ ០៤ រោច ដល់​ថ្ងៃ​ពុធ ០៦ រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤-០៦ ខែកញ្ញា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​គោលបំណង​នៃ​ការសិក្សា​រួមមាន ៖
១.  បន្ត​សិក្សា​តាមដាន និង​វាយ​តំលៃ​បង្គោលព្រំ និង​ផ្ទៃ​ដីព្រៃ​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ សរុប ៨០២​បង្គោល (​បន្ត​)
២.  សិក្សា​តាមដាន និង​វាយតម្លៃ​ផ្ទៃដី​កាត់​ឆ្វៀល​(​ថ្មី​)​ក្នុង​តំបន់ ២ និង​តំបន់ ៣ 
៣.  ពិនិត្យ និង​វាយតម្លៃ​បឋម​លើ​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម​ក្រោយពី​កាត់​ដី​ឆ្វៀល​ក្នុង​តំបន់ ២ និង​តំបន់​៣ និង​
៤.  សិក្សា​តាមដាន​លើ​ការលូតលាស់​ប្រភេទ​ព្រៃ​លិច​ទឹក​(​ថ្មី​)​នៅតាម​ទីតាំង​ដែល​បាន​ដកហូត​មកវិញ​ក្រោយពី​ការទន្ទ្រាន ។​
​លទ្ធផល​សង្ខេប​ការចុះ​សិក្សា​រួមមាន​៖
• ពិនិត្យឃើញ​បង្គោលព្រំ​ដែល​ព្រៃ​លិច​ទឹក​បន្ត​ការ​ដួ​រ និង​ខុស​ទីតាំង 
• ស្ថានភាព​ស្រែ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៅតែ​បន្ត​ធ្វើជា​របៀប​ស្បែក​ខ្លា 
• ដីស្រែ​ទុកចោល​ត្រូវបាន​ដំណុះ​ព្រៃ​លិច​ទឹក ស្មៅ និង​វ​ល្លិ៍​ឡើងវិញ​
• ស្ថានភាព​បង្គោលព្រំ​កំណត់​ដីស្រែ​ឆ្វៀល​ត្រូវបាន​ដួល និង​មិនទាន់បាន​ដាំ​គ្រប់​ទីតាំង​នៅឡើយ 
• ផ្ទៃ​ដីស្រែ​មួយចំនួន​ត្រូវបាន​ភ្ជួរ​ទុកចោល ដើម្បី​ពន្លិចទឹក​ក្នុង​រដូវវស្សា (​ដី​ទន្ទ្រាន និង​ដី​ឆ្វៀល​ថ្មី​) ។