ថ្ងៃអង្គារ ៥ រោច ដល់ថ្ងៃ ពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ដល់ទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ស្រ៊ុន ស៊ីលីន អនុប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តធ្វើការសិក្សាការវិភាគតម្លៃ និងផលចំណេញក្នុងផលិតកម្មស្រូវនៅវាលទំនាបបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំតាំងក្រសាំង ឃុំព្នៅ និងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការសិក្សានេះ ដើម្បីស្វែងយល់ស្ថានភាពចរន្តសេដ្ឋកិច្ចរបស់ប្រជាកសិករដែលប្រកបករបរស្រែប្រាំង និងវិភាគលើថ្លៃដើមផលិតផលស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងតំបន់វាលទំនាបបឹងទន្លេសាប។