ថ្ងៃអង្គារ ៥ រោច ដល់ថ្ងៃ ពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ដល់ ទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកយ៉ាន់ សំរិទ្ធប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តធ្វើការសិក្សាពីបច្ចុប្បន្នភាពប្រជាសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាបជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច និងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ការសិក្សានេះ ដើម្បីស្វែងយល់ស្ថានភាពសេដ្ឋកិច្ចសង្គមពីជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទលើការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប។