រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃ សុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមការឯកភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានអនុញ្ញាតឲ្យឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការស្តីទី ឯកឧត្តមអគ្គលេខាធិការរង និងលោកប្រធាននាយកដ្ឋានទាំង ៤ លើដំណើរការប្រើប្រាស់ថវិកាបេសកកម្មបន្តចុះអនុវត្តផែនការសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអាជ្ញាធរទន្លេសាប ស្របតាមការអនុវត្តដំណើរការថវិកាកម្មវិធី ផ្អែកតាមសារាចរណែនាំ គោលការណ៍ហិរញ្ញវត្ថុជាធរមាន និងបានដាក់ចេញទស្សនទានពង្រឹងការងារ រួមជាមួយផែនការសកម្មភាពចំពោះមុខក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ ។