សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ និង​ផលចំនេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប​

​ខេត្តកំពង់ធំ​: នា​ថ្ងៃ​ព្រហស្បតិ៍ ០២ រោច  ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស្រ៊ុន  ស៊ី​លីន អនុប្រធាននាយកដ្ឋាន បាន​បន្ត​ធ្វើការ​សិក្សាកា​រវិ​ភាគ​តម្លៃ និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​សា ស្ត្រ​សង្កាត់​ស្រ​យ៉ូ​វ  និង​សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន  ខេត្តកំពង់ធំ​។  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រជាកសិករ​ដែល​ប្រកប​ករបរ​ស្រែប្រាំង និង វិភាគ​លើ​ថ្លៃដើម​ផលិតផល​ស្រូវប្រាំង​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​វាលទំនាប​បឹង​ទន្លេសាប​បឹង​ទន្លេសាប​។