សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្ត​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​

​នា​ថ្ងៃ​ព្រហស្បតិ៍ ០២ រោច​  ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួមជាមួយ​ក្រុមការងា​រម​ន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ជំ​ហ៊ាន​២ ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ ក៏ដូចជា​ដើម្បី​ជម្រុញ​ដល់​ការរៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ រួម​នឹង​កិច្ចការ ការពារ អភិរក្ស អភិវឌ្ឍន៍​ធនធានធម្មជាតិ​នៅតាម​សហគមន៍​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព នៅក្នុង​សហគមន៍​នេសាទ​បឹង​ប្រសា​ន​  ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង និង​សហគមន៍​នេសាទ​សាមគ្គី​កំពង់​គោ ស្ថិតក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ នៃ​ខេត្តកំពង់ធំ ៕