សកម្មភាព​វគ្គ​បណ្តុះបណ្តាល ស្តីពី Introduction to eSource Hydrological  Modelling របស់​គម្រោង​កែលម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី Introduction to eSource Hydrological  Modelling របស់​គម្រោង​កែលម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម (Irrigated Agriculture Improvement Project, IAIP) នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា អគ្គិសនី​កម្ពុជា និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាមួយ​គម្រោង​មកពី​ក្រសួង​ស្ថាប័ន​។​
វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ៖
- គ្រប់គ្រង​ធនធានទឹក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​កម្មវិធី eWater Source
- ប្រើប្រាស់​ម៉ូ​ដែល និង​ធ្វើ​បច្ចុប្បន្នភាព​វិស័យ​ធនធានទឹក​សម្រាប់​ពេលអនាគត​តាម​កម្មវិធី eWater Source និង​
- វិភាគ និង​វាយតម្លៃ​ពី​ការប្រែប្រួល នៃ​វិស័យ​ធនធានទឹក​ក្នុង​អាង​ទន្លេ និង​អនុ​អាង​ទន្លេ​តាមរយៈ​ម៉ូ​ដែល eWater Source ។