សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការវិភាគ​ផ្នែក​សេដ្ឋកិច្ច និង​ដំណោះស្រាយ​តាម​ធម្មជាតិ​

​រាជធានី​ភ្នំពេញ​៖ នី​ថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការវិភាគ​ផ្នែក​សេដ្ឋកិច្ច និង​ដំណោះស្រាយ​តាម​ធម្មជាតិ និង​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ នៃ​គម្រោង​គ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ពេ​ជ ឌុន ទីប្រឹក្សា គ​.​ជ​.​ទ​.​ម​.​ក និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង ស្ថាប័ន មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​, ICEM, GIZ, លេខាធិការដ្ឋាន MRC ជំនាញការ​ជាតិ អន្តរជាតិ សរុប​ចំនួន ២៦​រូប​។  
គោលបំណង​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​គឺ ៖
១-​បង្ហាញ​ពី​ការវិភាគ​ផ្នែក​សេដ្ឋកិច្ច និង​ដំណោះស្រាយ​តាម​ធម្មជាតិ នៅ​តំបន់ ៩C នៃ​ស្ទឹង​មង្គលបុរី 
២-​បង្ហាញ​ពី​សារៈសំខាន់​នៃ​ដំណោះស្រាយ​តាម​ធម្មជាតិ​សម្រាប់ធ្វើ​សេចក្តី​ស​ម្រេ​ចិត្ត និង​ការធ្វើផែនការ​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​គឺ ៖ 
១-​ផ្សព្វផ្សាយ​និង​បកប្រែ​ផែនទី ៩C-៩T
២-​ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​មូលនិធិ GEF-8 និង GCF
៣-​ពិភាក្សា​ជំហាន​បន្ទាប់ សម្រាប់​ឆ្នាំ​២០២៣​។