សកម្មភាព​សិក្សា​ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ទាំង​៦​នៅ​ជុំវិញ​បឹង​ទន្លេសាប​

​ថ្ងៃ​ចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប   ចុះ​សិក្សា​ស្តីពី​បច្ចុប្បន្នភាព ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ទាំង ៦ នៅ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ស្ទឹងសែន និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​ផ្តោតលើ​៖ ១. ចុះ​ប្រមូល​ព័ត៌មាន ទិន្នន័យ និង​បច្ចុប្បន្នភាព​ពី​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​; ២. ចុះ​វាយតម្លៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ធន់​ធាន​ទឹ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​។​