ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស បន្តចុះធ្វើបច្ចុប្បន្នភាពធនធានជលផលតាមរបបជលសាស្ត្រ និងវាយតម្លៃគុណភាពទឹកបឹងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង។