សកម្មភាព​សិក្សា​លើ​ការវិភាគ​តម្លៃ​និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប​

​ថ្ងៃ​ពុធ​  ០៦  រោច​  ខែ​  ពិសាខ​  ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧  ត្រូវ​នឹង​ថ្ងៃទី ១០  ខែឧសភា​  ឆ្នាំ​២០២៣  ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បានធ្វើការ​សិក្សា​លើ​ការវិភាគ​តម្លៃ​និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​គោ និង​ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​ចរន្ត​ស​ដ្ឋ​កិច្ច​របស់​ប្រជាកសិករ​ដែល​ប្រកប​ករបរ​ស្រែប្រាំង និង​វិភាគ​លើ​ថ្លៃដើម​ផលិតកម្ម និង​ផលិតផល​ផលិតកម្ម​(​ចំណេញ​ខាត​) រួម​នឹង​កត្តា​ដែល​បាននិងកំពុង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​គ្រួសារ​ប្រជាកសិករ​នៅក្នុង​តំបន់​វាលទំនាប​បឹង​ទន្លេសាប​បឹង​ទន្លេសាប​។