ថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះសិក្សាតាមដាន និងប្រមូលទិន្នន័យពីផលចាប់ធនធានត្រី ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាប់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង រួមមាន ៖ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកជលគីរី ក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង និងស្រុកបរិបូរណ៌។ ក្នុងការចុះសិក្សាសម្រាប់ខែទី៤ នៃឆ្នាំ២០២៣នេះដែរ ក្រុមការងារបានជួបប្រជុំជាមួយអាជ្ញាធរដែនដី ប្រជានេសាទ និងក្រុមការងារកត់ត្រា និងប្រមូលទិន្នន័យ ដើម្បីណែនាំបន្ថែមពីវិធីសាស្ត្រ និងបច្ចេកទេសកត់ត្រា និងប្រមូលទិន្នន័យអោយបានច្បាស់លាស់ និងត្រឹមត្រូវតាមស្តង់ដា។