សកម្ម​ភាពចុះ​សិក្សា​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ ថ្ងៃ​ចន្ទ ទី​២៤ ដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ នៅ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង និង​ភូមិ ១-៧ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ការសិក្សា​នេះ​មាន​គោលបំណង ពិពណ៌នា ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភ័​ណ្ទ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​ទន្លេសាប និង​ធ្វើជា​សៀវភៅ​រូបភាព (Catalogue) ឧបករណ៍​នេសាទ​។