ថ្ងៃព្រហស្បតិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប និងមានការចូលរួមសហការពីអាជ្ញាធរដែនដី និងប្រជានេសាទពាក់ព័ន្ធបានបន្តចុះសិក្សាស្រាវជ្រាវប្រមូលទិន្នន័យផលចាប់ធនធានត្រីស្ថិតនៅតំបន់ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកជលគីរី ក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង និងស្រុកបរិបូរណ៌ នៃខេត្តកំពង់ឆ្នាំង។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណង គ្រប់គ្រងធនធានជលផលតាមលក្ខណ:បច្ចេកទេសវិទ្យាសាស្ត្រដែលបានចូលរួមក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។ មួយវិញទៀតបានជាគុណប្រយោជន៍ផ្តល់ឲ្យយើងមានមូលដ្ឋានទិន្នន័យគ្រឹះគ្រប់គ្រាន់ក្នុងការចូលរួមជាមតិដើម្បី កំណត់គោលនយោបាយ ក្នុងការគ្រប់គ្រងវិស័យជលផលតំបន់បឹងទន្លេសាបឲ្យបានល្អប្រសើរ និងមាននិរន្តភាពខ្ពស់ទៅថ្ងៃអនាគត។