សកម្មភាព​តាមដាន​គុណភាព​ទឹក​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប

​ថ្ងៃ​ពុធ ៧​កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេស បាន​បន្ត​ចុះ​តាមដាន​គុណភាព​ទឹក​(​លក្ខណៈ​រូប​-​គីមី​)​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង ខេត្តពោធិ៍សាត់ ឃុំ​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ​។​ ក្នុងការ​សិក្សា​តាមដាន​នេះ ក្រុមការងារ​បានធ្វើកា​រ​ជ្រើសរើស​ទីតាំង​ចំនួន 12 ទីតាំង​ដែលមាន​ប៉ា​រ៉ា​មែត្រ pH, ORP, CT, DO, TDS, Turbidity, Transparency, chlorophyl, Cyanobacteria និង​បាន​យក​សំណាក​ទឹក​មក​ធ្វើ​ការវិភាគ​លើ TSS, NO3, NH4, TN, TP នៅ​មន្ទីរពិសោធន៍ ដើម្បី​តាមដាន និង​ស្វែងយល់​ពី​ការប្រែប្រួល​គុណភាព​ទឹក​បឹង​ទន្លេសាប​តាម​រដូវ​កាល​នីមួយៗ​។