ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចុះ​ពិនិត្យ​បច្ចេកទេស​សាងសង់ និង​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម ១១ ស្ថានីយ៍​

​នា​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០២៣ ត្រូវ​នឹង​ថ្ងៃ​ពុធ ១៤ រោច ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ២៥៦៦ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អនុវត្តន៍​គម្រោង​ចុះ​ពិនិត្យ​បច្ចេកទេស​បញ្ចប់​ការសាងសង់ និង​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង ឧតុនិយម ១១ ស្ថានីយ៍ នៅ​តំបន់​អាង​បឹង​ទន្លេសាប និង​ការតភ្ជាប់​បណ្តាញ​ទទួល​-​បញ្ជូន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ និង​អាកាសធាតុ​នៅ​ស្ថានីយ​ឆ្នុកទ្រូ ពៅ​វើ​យ និង​ត្នោតជុំ ។