ថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស បន្តអនុវត្តន៍សកម្មភាពពង្រឹងបណ្ដាញទំនាក់ទំនងការងារជាមួយអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទក្របីរៀល ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបង្កើតបណ្តាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិ ក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មានពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិប្រកបដោយចីរភាពនៅតំបន់ជុំវិញបឹងទន្លេសាប។