កាលពីថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាបទទួលជួយឯកឧត្តមប្រធានអាជ្ញាធរទន្លេសាបលើកិច្ចការបច្ចេកទេស និងសិក្សាស្រាវជ្រាវ និងជាប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន បានទទួលជួបលោកស្រី Patricia Reyes Marchant អ្នកជំនាញខាងសិក្សាស្រាវជ្រាវលើប្លង់តុងទឹកសាបនៃប្រទេសបារាំង ដើម្បីសហការធ្វើការសិក្សាស្រាវជ្រាវជាក់ស្តែងនៅតំបន់បឹងទន្លេសាប និងស្ទឹងសែន ព្រមទាំងបណ្តុះបណ្តាលដល់ក្រុមមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប លើការសិក្សាពីប្រភេទប្លង់តុងរុក្ខជាតិ និងប្លង់តុងសត្វ ដើម្បីយល់ដឹងពីប្រភេទប្លង់តុងរុក្ខជាតិ និងសត្វដែលមាននៅតាមទីតាំងតាមរដូវកាលនីមួយៗ និងវាយតម្លៃលើបរិមាណប្លង់តុងរុក្ខជាតិ និងប្លង់តុងសត្វ ដែលជាចំណីអាហារសំខាន់បំផុតសម្រាប់ប្រភេទត្រី Cyprinidae (ត្រីរៀល ក្រុស ច្រកែង ឆ្កោក.។ល។ ក្នុងការលូតលាស់របស់កូនត្រី។