ឯកឧត្តម លឹម ពុ​យ បាន​អញ្ជើញ​ចូលរួម​ប្រជុំ ក្រោម​ប្រធានបទ Mekong Research Symposium “Data into Action for Resilient Mekong”

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​អង្គារ ៨​រោច ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣  ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួល​ជួយ​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប​លើ​កិច្ចការ​បច្ចេកទេស និង​សិក្សា​ស្រាវជ្រាវ បាន​អញ្ជើញ​ចូលរួម​ប្រជុំ ក្រោម​ប្រធានបទ Mekong Research Symposium “Data into Action for Resilient Mekong” ដែលមាន​រយៈពេល ០៣​ថ្ងៃ នៅ​ទីក្រុង​ឈៀង​រ៉ៃ ប្រទេស​ថៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី បណ្តា​ប្រទេស​តំបន់​អាស៊ី​ដែល​ទន្លេមេគង្គ​ហូរ​កាត់​។ នៅក្នុង​ឱកាស​នោះដែរ  ឯកឧត្តម​ក៏បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី Data on Tonle Sap Great Lake for Decision Making in Cambodia ជូន​អង្គប្រជុំ​ព្រមទាំង​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ប្តូរ​យោបល់​លើ​ការគ្រប់គ្រង​ទិន្នន័យ និង​ការផ្សព្វផ្សាយ​ស្តីពី​ការប៉ះពាល់​លើ​ធនធានធម្មជាតិ​ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​លើ​អាង​ទន្លេមេគង្គ ជាពិសេស​បឹង​ទន្លេសាប ។