សកម្មភាព​សិក្សា​របប​ជល​សាស្ត្រ​ក្នុង​អាង​ស្ទឹង​ជី​និ​ត​ខេត្តកំពង់ធំ​

​ថ្ងៃ​ចន្ទ ០៧​រោច ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​របប​ជល​សាស្ត្រ​ក្នុង​អាង​ស្ទឹង​ជី​និ​ត ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​ផ្តោតលើ​ប្រព័ន្ធធារាសាស្ត្រ ការប្រើប្រាស់​ទឹក និង​ការគ្រប់គ្រង​ធនធានទឹក ព្រមទាំង​វាយតម្លៃ​លើ​ការប្រែប្រួល​គម្រប​ដី​ក្នុង​អាង​ស្ទឹង​ជី​និ​ត ។