សកម្ម​ភាពចុះ​សិក្សា និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ខេត្តពោធិ៍សាត់​

​ពោធិ៍សាត់​: ថ្ងៃ​ចន្ទ ១៥​កើត ដល់​ថ្ងៃ​សុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៦ ដល់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

​គោលបំណង​នៃ​ការសិក្សា​រួមមាន ៖

១.  បន្ត​តាមដាន និង​វាយ​តំលៃ​បង្គោលព្រំ និង​ផ្ទៃ​ដីព្រៃ​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ សរុប ៨០២​បង្គោល​
២. តាមដាន និង​វាយតម្លៃ​ផ្ទៃដី​កាត់​ឆ្វៀល​(​ថ្មី​)​ក្នុង​តំបន់ ២ និង​តំបន់ ៣ 
៣. ពិនិត្យ និង​វាយតម្លៃ​បឋម​លើ​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម​ក្រោយពី​កាត់​ដី​ឆ្វៀល​ក្នុង​តំបន់ ២ និង​តំបន់​៣ និង​
៤. តាមដាន​លើ​ការលូតលាស់​ប្រភេទ​ព្រៃ​លិច​ទឹក​(​ថ្មី​)​នៅតាម​ទីតាំង​ដែល​បាន​ដកហូត​មកវិញ​ក្រោយពី​ការទន្ទ្រាន ។