ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យផលចាប់ធនធានត្រី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ការសិក្សានេះ ក្រុមការងារបានជ្រើសរើសទីតាំងស្រុកជាប់បឹងទន្លេសាបចំនួន ០៦ស្រុក ដែលមាន ២២ឃុំ និង៨៨ភូមិ ដើម្បីធ្វើការសិក្សា តាមដាន និងប្រមូលទិន្នន័យ ដោយចាប់ផ្តើមពីខែមករា នឹងបន្តរហូតដល់ខែធ្នូ ឆ្នាំ ២០២៣ ដែលមានរយៈពេល១២ខែ ស្របតាមផែនការសកម្មភាពការងារឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប ។