នាថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២៣ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារមន្ត្រីបច្ចេកទេស បានបន្តអនុវត្តន៍សកម្មភាពពង្រឹងបណ្ដាញទំនាក់ទំនងការងារជាមួយអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទថ្មដប់មានជ័យ ស្ថិតនៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ការអនុវត្តសកម្មភាពនេះ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិ ក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មានពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិប្រកបដោយចីរភាពនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងក្រុមបណ្ដាញទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍នេសាទ ក្នុងការផ្ដល់ព័ត៌មានដែលកើតមានឡើងនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប។