ឯកឧត្តម លឹម គានហោ រដ្ឋ​ម​ន្រី្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​ទីតាំង​ដី​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ ខេត្តពោធិ៍សាត់​

​ថ្ងៃ​ពុធ ៤​កើត ខែមាឃ  ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមករា ឆ្នាំ  ២០២៣ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ  បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​ទីតាំង​ដី​ដែល​រដ្ឋបាល​ខេត្តពោធិ៍សាត់​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ។