ឯកឧត្តម លឹម ពុយ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសលើកសំណើគម្រោងសកម្មភាព ឆ្នាំ ២០២៣

ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ នៅ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​កិច្ចការ​បច្ចេកទេស​លើ​គម្រោង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ឆ្នាំ ២០២៣ ។ 

​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​គោលដៅ​នៃ​ការសិក្សា គោលបំណង និង​វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ ដើម្បី​បន្ស៊ី​គ្នា​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥​។