ថ្ងៃពុធ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ចូលរួមប្រជុំពិភាក្សាដើម្បីរៀបចំសមាសភាពរបស់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់បឹងទន្លេសាប ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ តាមរយៈប្រព័ន្ធ Zoom ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។