រាជធានីភ្នំពេញៈ នាថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាស្តីពីសុពលភាពសម្រាប់ការវាយតម្លៃស្ថានភាពប្រព័ន្ធដំបូង និងគម្លាតនៅកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាន់ណា ដែលបានដឹកនាំ និងសម្របសម្រួលដោយ លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម និងកញ្ញា ខាលីណេ លី តំណាងអង្គការប្រព័ន្ធប្រកាសអាសន្ន (EWS) ពហុមុខងារជាមុនសម្រាប់តំបន់អាស៊ី និងអាហ្វ្រិក (RIMES) ដែលមានសិក្ខាកាមចូលរួមសរុបប្រមាណ ៣៨ រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ។ សិក្ខាសាលានេះ មានគោលបំណងរួមគឺ៖
1- បង្ហាញសាវតាគម្រោង និងការវាយតម្លៃទិដ្ឋភាពទូទៅនៃគម្រោង CREWS រវាងកម្ពុជា និងឡាវ
2- ការចូលរួមពីភាគីពាក់ព័ន្ធលើផ្នែក EWS, IWRM, DRRM និង CCA ដើម្បីពិភាក្សាពីតម្រូវការ និងភាពខ្វះចន្លោះផ្សេងៗក្នុងការទទួលបានព័ត៌មាន EWS ធៀបនឹងទិន្នន័យព្យាករណ៍ និងការជូនដំណឹងនៅកម្ពុជា
3- ធ្វើឱ្យមានសុពលភាពលទ្ធផលនៃការវាយតម្លៃលើផ្នែកនៃ៖
- គោលនយោបាយ, ច្បាប់ និងក្របខ័ណ្ឌស្ថាប័នសម្រាប់ EWS, IWRM, DRRM និង CCA នៅកម្ពុជា
- ហេដ្ឋារចនាសម្ព័ន្ធ EWS ផ្នែកព្យាករណ៍ ការជូនដំណឹង និងការផ្សព្វផ្សាយ
- បច្ចុប្បន្នភាពលើការព្យាករណ៍ និងការជូនដំណឹងរបស់នាយកដ្ឋានឧតុនិយម (DOM) និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ (DHRW) ព្រមទាំងតម្រូវការទិន្នន័យ ការទទួលទិន្នន័យរបស់ភ្នាក់ងារ និងអ្នកប្រើប្រាស់
- កម្មវិធី ឬដំណើរការគម្រោងសម្រាប់ EWS, IWRM, DRR/DRM និង CCA នៅក្នុងប្រទេសកម្ពុជា និង
- តម្រូវការ និងវិធីសាស្ត្រក្នុងការទទួលបានទិន្នន័យសម្រាប់កម្មវិធីអាទិភាពនៃគម្រោង ។
4- ការផ្តល់អនុសាសន៍ដល់គម្រោង CREWS និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាពទាក់ទងនឹង EWS នាពេលអនាគតនៅក្នុងប្រទេសកម្ពុជា ឬតំបន់ (កម្ពុជា និងឡាវ) ។