ខេត្តសៀមរាប÷ ថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាសមាជិកគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពី ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២៣-២០២៦ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលមានសមាសភាពចូលរួមមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សមាគមន៍ និងគ្រឹះស្ថានឯកជន ចំនួន ១៦៥ នាក់។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ដើម្បីចូលរួមស្តារឡើងវិញនូវទីផ្សារទេសចរណ៍ អោយប្រសើរដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩ នៅត្រឹមឆ្នាំ ២០២៦ ដែលមានទិសដៅចម្បងរួមមាន ៖
១. ការទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗ។
២. ការផ្សព្វផ្សាយទេសចរណ៍នៃខេត្តសៀមរាបគ្រប់រូបភាព និងគ្រប់មធ្យោបាយ។
៣. បង្កើតសកម្មភាពការចូលរួមពីសំណាក់មហាជនទូទៅ។