សកម្មភាព​សិក្សា​សេដ្ឋកិច្ចសង្គម​ភូមិ​បណ្តែត​ទឹក ខេត្តពោធិ៍សាត់​

​ថ្ងៃ​ពុធ ០២ រោច ខែ អស្សុជ​  ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ស្ថិតនៅ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​លើ​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ។