ខេត្តសៀមរាប: នាថ្ងៃព្រហស្បតិ៍ ១២ រោច ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ស្រ៊ុន ស៊ីលីន អនុប្រធាននាយកដ្ឋាន បានបន្តការសិក្សាសេដ្ឋកិច្ចសង្គមលើជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិបណ្តែតទឹកនៅក្នុងភូមិសាស្ត្រភូមិបណ្តែតទឹក ស្ថិតនៅឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។ ការសិក្សានេះ ដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនលើការប្រើប្រាស់ធនធានធម្មជាតិ រួមជាមួយបញ្ហាប្រឈមនានាក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋរស់នៅភូមិបណ្តែតទឹកបឹងទន្លេសាប ។