សកម្មភាព​សិក្សា​ពី​បញ្ហា​ប្រឈម​លើ​វិស័យ​សង្គមកិច្ច និង​ការងារ ខេត្តពោធិ៍សាត់​

នា​ថ្ងៃ  ពុធ ១១​រោច  ខែអស្សុជ  ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២១  ខែ កញ្ញា  ឆ្នាំ​២០២២  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​ពី​បញ្ហា​ប្រឈម​លើ​វិស័យ​សង្គមកិច្ច និង​ការងារ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ពោធិ៍  និង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​សង្គមកិច្ច និង​ការងារ និង​កត្តា​ជម្រុញ​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យ​សង្គមកិច្ច​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប។