សកម្មភាព​សិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង សហគមន៍​

​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន រួម​នឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន នីតិកម្ម និង​ផ្សា​ព្វ​ផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប  បាន​បន្តធ្វើ​ការសិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង សហគមន៍  ប្រកបដោយ​និរន្តរភាព ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​សុក្រ ៦ រោច  ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី  ១៦ ខែកញ្ញា ឆ្នាំ​២០២២​។ គោលបំណង នៃ  ការសិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​កសាង​ផែនការ​គ្រប់គ្រង​នៅតាម​សហគមន៍​មូលដ្ឋាន និង​ជម្រុញ​ដល់​ការរៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ ដើម្បី​កិច្ចការពារ អភិរក្ស អភិវឌ្ឍ ធនធានធម្មជាតិ​នៅតាម​សហគមន៍​មូលដ្ឋាន ប្រកបដោយ​និរន្តរភាព​។