វគ្គ​បណ្តុះបណ្តាល​ស្តីពី "​វិធីសាស្ត្រ​ក្នុងការ​សរសេរ​ព័ត៌មាន និង​ផលិត​វីដេអូ​បែបបទ​យកការណ៍ (Features)"

​នា​ព្រឹក​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា រាជធានី​ភ្នំពេញ ឯកឧត្តម ម៉ៅ​ហាក់ អនុប្រធាន អាជ្ញាធរ​ទន្លេសាប ដំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​បើក​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​វិធីសាស្ត្រ​ក្នុងការ​សរសេរ​ព័ត៌មាន និង​ផលិត​វីដេអូ​បែបបទ​យកការណ៍ (Features)" ដែល​វគ្គ​បណ្ដុះបណ្ដាល​នេះ ប្រព្រឹត្តទៅ​មាន​រយៈពេល​ចំនួន ០២​ថ្ងៃ  មាន​សិក្ខាកាម​ចូលរួម ចំនួន ៣០​នាក់ ជាម​ន្ត្រី​អាជ្ញាធរ​ទន្លេសាប មន្ត្រី​មកពី​នាយកដ្ឋាន​ជលសា​ស្ត្រ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ វគ្គ​បណ្ដុះបណ្តាល​គោលបំណង​សំខាន់ៗ ដើម្បី​ពង្រឹង និង​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប និង​មន្ត្រី​នៃ​ស្ថាប័ន​ដៃគូរ​ពាក់ព័ន្ធ ក្នុងការ​សរសេរ​ព័ត៌មាន (5Ws & H) ។ ជា​លទ្ធផល សិក្ខាកាម ទទួលបាន​នូ​វៈ​
- យល់ដឹង​ឲ្យ​កាន់​ច្បាស់​ពី​ធាតុ​ផ្សំ និង​គ្រោងឆ្អឹង​នៃ​ការធ្វើ​បទ​យកការណ៍ 
- យល់ដឹង​ពី​វិធីសាស្ត្រ​នៃ​ការប្រើប្រាស់​សំណួរ​ដើម្បី​សម្ភាសន៍​
- យល់ដឹង​បន្ថែម​ពី​របៀប ជ្រើសរើស​ប្រធានបទ​
- យល់ដឹង​ពី​របៀប​ថតរូប​ភាព​
- ចេះ​រៀបចំ​ផែនការ និង​បែក​ចែ​ការងារ​មុនពេល​ចុះ​ថត  ពេល​ចុះ​ថត និង​ក្រោយពេល​ចុះ​ថត​រួច​
- យល់ដឹង​កាន់តែច្បាស់​ពី​ហានិភ័យ​ការងារ​ពេល​ចុះ​ថត​បទ​យកការណ៍ ។