ខេត្តកំពង់ធំ៖ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានបានដឹកនាំមន្ត្រីបច្ចេកទេសក្នុងនាយកដ្ឋានត្រួតពិនិត្យកាធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប ចុះសិក្សាការកែច្នៃធនធានជលផល និងចរន្តអាជីវកម្ម។ ការសិក្សានេះផ្តោតសំខាន់លើ៖
១/ តាមដានបរិមាណត្រីស្រស់ ប្រភេទនៃការកែច្នៃ និងបច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ
២/ សិក្សាពីការវិវត្តន៍នៃចរន្តទីផ្សារតាមតំបន់នីមួយៗក្នុងអំឡុងឆ្នាំ២០១៨ ដល់បច្ចុប្បន្ន។