សកម្មភាព​សិក្សា​ពី​បច្ចុប្បន្នភាព​ធនធាន​ត្រី ស​ប្បី​សត្វ វា​រី​សត្វ ល្មូ​ន​

​ថ្ងៃ​ពុធ ៥​កើត ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​បន្ត​ចុះ​សិក្សា​ពី​បច្ចុប្បន្នភាព​ធនធាន​ត្រី ស​ប្បី​សត្វ វា​រី​សត្វ ល្មូ​ន តាម​ការប្រែប្រួល​របប​ជល​សាស្ត្រ​បឹង និង​ផលប៉ះពាល់​ទឹក​បឹង​ទន្លេសាប​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។​ការសិក្សា​នេះ​ដើម្បី​:
១. ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​លើ​លក្ខណៈ​ជីវសាស្ត្រ (​ត្រី និង​ក្រៅពី​ត្រី​) និង​វាយតម្លៃ​ផល​ចាប់​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​លំនៅដ្ឋាន​ធនធាន​ជលផល​នៅក្នុង​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប (​រដូវប្រាំង​/​រដូវវស្សា​)
២. សិក្សា​ពី​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​ទន្លេសាប នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​តាម​ទីតាំង​សិក្សា​តាមដាន​
៣. ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ទីតាំង​នេសាទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ទីជម្រក (​រដូវប្រាំង​/​រដូវវស្សា​)​។