ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​

​កាលពី​ថ្ងៃទី ០៤-០៥ ខែមីនា ឆ្នាំ ២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​លទ្ធផល​នៃ​ករណី​សិក្សា​សាកល្បង​ឧបករណ៍​វាយតម្លៃ​ដោយ​រហ័ស​និរន្តរភាព​វា​រី​អគ្គស​នី​សម្រាប់​អាង​ទន្លេស្រែពក​ភាគ​ខាងក្រោម (National Consultation on the First Draft of Lower Sre Pok Report RSAT Assessment) ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ជាតិ​កម្ពុជា នៅ​ទី​រួម​ខេត្តកំពង់ចាម ។  
​    ​សិក្ខាសាលា បាន​ពិនិត្យ​លើ​របាយការណ៍​នៃ​លទ្ធផល​សិក្សា​សាកល្បង​ឧបករណ៍​វាយតម្លៃ RSAT នៅ​អាង​ទន្លេស្រែពក​ភាគ​ខាងក្រោម និង​បាន​ពិភាក្សា អំពី ដំណើរការ​នៃ​ការគ្រប់គ្រង​ទិន្នន័យ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​បានកំណត់​នូវ​ចំនុច​ជា​អាទិភាព​មួយចំនួន​ដូចជា ៖ ការបង្កើត​វគ្គ​បណ្តុះបណ្តាល ទស្សនកិច្ច​សិក្សា យុទ្ធសាស្ត្រ​នៃ​អនុវត្ត RSAT និង​ការ​តាម​ដ្ឋា​ន​សម្រាប់​ជំ​ហ៊ានបន្ទាប់ ។  សម្រាប់​ផែនការ​សកម្មភាព​កម្ម​វិធី​វាយតម្លៃ​ឧបករណ៍ RSAT ២០១៤-២០១៦ គឺ​បានជ្រើសរើស អាង​ទន្លេ​ស្រែក​ពក​ក្រោម ដើម្បី​ធ្វើការ​ពិន​ត្យ​តាម​ដ្ឋា​នប​ន្ត និង​ជ្រើស​រើសយក ស្ទឹង​ពោធិ​សា​តិ៍ សម្រាប់ធ្វើ​ការសិក្សា​វាយតម្លៃ​សាកល្បង​បន្ត ។