សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ខេត្តបាត់ដំបង​

​នា​ថ្ងៃ​ពុធ ៥​កើត ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦  ត្រូវ​នឹង​ថ្ងៃទី ៣១ ខែកញ្ញា ឆ្នាំ​២០២២ លោក  យ៉ាន់  សំរិទ្ធ   ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស   បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​រហាល​សួង​ស្ដី​ក្រោម ស្ថិតនៅ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​នេសាទ ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។