សៀមរាបៈនាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាបបានចូលរួមកិច្ចប្រជុំការងារថ្នាក់ជាតិ ស្តីពីការដាក់ពាក្យស្នើសុំរបស់គណ:កម្មការទន្លេមេគង្គ ដើម្បីបានក្លាយជាស្ថាប័ន ដែលមានការទទួលស្គាល់ជាផ្លូវការ ក្នុងការប្រើប្រាស់មូលនិធិអាកាសធាតុបៃតង ដែលរៀបចំដោយគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។
គោលបំណងនៃកិច្ចប្រជុំគឺ៖
(១) ការរៀបចំ និងផែនការរបស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) ក្នុងការដាក់ពាក្យស្នើសុំជូនទៅមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីបានក្លាយជាអង្គភាព/ស្ថាប័នផ្លូវការ ក្នុងការប្រើប្រាស់មូលនិធិនេះ
(២) ផ្តល់ការបំភ្លឺអំពីគម្រោងស្នើសុំនៃការដាក់ពាក្យស្នើសុំរបស់ MRC
(៣) ប្រមូលមតិយោបល់ និងការណែនាំពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង GCF NDA ស្តីពី GCF readiness support សម្រាប់ MRCS និង
(៤) ប្រមូលមតិយោបល់ និងការណែនាំ និងការគាំទ្រពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង GCF NDA ចំពោះការដាក់ពាក្យស្នើសុំរបស់ MRC ដើម្បីបានក្លាយជាអង្គភាព/ស្ថាប័នផ្លូវការ ក្នុងការប្រើប្រាស់ GCF និងទទួលបាននូវលិខិតតែងតាំង៕