សកម្ម​ភាពចុះ​សិក្សា​តាមដាន​ពី​លំហូរ​ចូល​-​ចេញ​នៃ​ធនធាន​ត្រី​ពី​ទន្លេមេគង្គ​ចូលទៅ​ទន្លេសាប​

​ថ្ងៃ​ពុធ ៥​រោច ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ ការសិក្សា​នេះ បាន​ដឹកនាំ​សម្របសម្រួល​ដោយ​លោក  ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប  បាន​បន្ត​ចុះ​សិក្សា​តាមដាន​ពី​លំហូរ​ចូល​-​ចេញ​នៃ​ធនធាន​ត្រី​ពី​ទន្លេមេគង្គ​ចូលទៅ​ទន្លេសាប នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​។ គោលបំណង​នៃ​ការសិក្សា​តាមដាន​នេះ​គឺ​៖
១.​សិក្សា​តាមដាន​ពី​ពេលវេលា​ចាប់​មាន​វត្ត​មានកូន​ត្រី​ហូរ​ចូលទៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
២.​សិក្សា​ផ្តោត​សំខាន់​លើ​ការលូតលាស់​ជាប្រចាំ​ខែ​របស់​កូន​ត្រី ដែល​បាន​បំលាស់​ទី​ចូល​បឹង​ទន្លេសាប មុននឹង​វា​ធ្វើ​បំលាស់​ទី​ចេញពី​បឹង​ទន្លេសាប​
៣.​សិក្សា​តាមដាន​លើ​លក្ខណៈ​ជីវសាស្ត្រ និង​វដ្ត​ជីវិត​នៃ​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​រយៈ​ចម្ងាយ​ឆ្ងាយ នៅ​តំបន់​បឹង​ទន្លេសាប ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ។