នាថ្ងៃ ពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ ការសិក្សានេះ បានដឹកនាំសម្របសម្រួលដោយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តការសិក្សាពីវិស័យសង្គមកិច្ច និងការងាររបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រែកខ្ពប ស្រុកឯកភ្នំ និង ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ការសិក្សានេះ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅ និងបញ្ហាប្រឈមនានាលើវិស័យសង្គមកិច្ច និងការងារ និងកត្តាបង្កការរាំងស្ទះលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសង្គមកិច្ចក្នុងតំបន់ជុំវិញបឹងទន្លេសាប ។